កូរ៉េទទួលបានលទ្ធប្រជាធិបតេយ្យគឺដោយប្រជាជនយកជីវិតទៅប្តូរជាមួយរបបផ្តាច់ការ

ថ្ងៃនេះគឺជាខួបលើកទី ៤០ នៃចលនាប្រជាធិបតេយ្យនីយកម្ម ៥.១៨ ។ ចាប់តាំងពី ខែឧសភា ឆ្នាំ១៩៨០ ទីក្រុងក្វាងជូចែករំលែកម្រងរូបថតជូរចត់
កូរ៉េទទួលបានលទ្ធប្រជាធិបតេយ្យគឺដោយប្រជាជនយកជីវិតទៅប្តូរជាមួយរបបផ្តាច់ការ
ការតស៊ូមួយនេះគឺប្រជាជនកូរ៉េពលីមិនតិចនោះទេ
ការស្លាប់ ៣៧៦ នាក់បន្ទាប់ពីការស្លាប់ (៣៩ ធ្វើអត្តឃាត)
មានករណីបាត់ខ្លួនចំនួន ៤៤៨ ករណីចាប់តាំងពីថ្ងៃទី ១៨ ឧសភា ឆ្នាំ១៩៨០
មនុស្ស ២៤២ នាក់ដែលបានបាត់ខ្លួនសង្ស័យថាបានស្លាប់
មនុស្សបាត់ខ្លួនចំនួន ៧០ នាក់ត្រូវបានគេចាត់ទុកថាស្លាប់
អ្នករបួស ៣.១៣៩ នាក់
ជនពិការចំនួន ២.២៥២ នាក់បន្ទាប់ពីរងរបួស
ជនរងគ្រោះចំនួន ១.៥៨៩ នាក់នៃការចាប់ខ្លួននិងធ្វើទារុណកម្ម
នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ ១៩៨០ ប្រជាជនក្វាងជូជាច្រើនបានក្រោកឈរឡើងដើម្បីតស៊ូជាមួយជនផ្តាច់ការដោយស្រែកទាមទារលទ្ធិប្រជាធិបតេយ្យ។ ផ្តេីមចេញពីពលរដ្ឋនៅទីក្រុងក្វាងជូទេីបកូរ៉េខាងត្បូងលទ្ធិប្រជាធិបតេយ្យដល់សព្វថ្ងៃនេះសូមជួយចែករំលែកដើម្បីឱ្យមនុស្សកាន់តែច្រើនបានឃើញ។

អបអរសាទរពិធីគម្រប់ខួប 1 ឆ្នាំនៃការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង

មហាបាតុកម្ម

សូមគោរពជម្រាបសួរទស្សនិកជនដែលបានតាមដានទស្សនានិងតែងតែគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងខាងក្រោមនេះគឺជាសមិទ្ធផលនិងក្រុមការងារបានសម្រេចបានទាក់ទងនឹង

០៩វិច្ចិកា២០១៩ នៅមុខផូ

វិស័យការទូតការបង្កើតបាតុមហាបាតុកម្មការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំនិងការគាំទ្រការមាតុភូមិនិវត្តន៍របស់លោកប្រធានស្ដីទីសម រង្ស៊ី ថ្ងៃទី 9 ខែ វិច្ឆិកាឆ្នាំ ឆ្នាំ 2019

ថ្នាក់ដឹកនាំCNRP-DM ជួបសម្តែងការគួរសមជាមួយបក្សប្រឆាំងលើបញ្ហសិទ្ធិមនុស្ស នឹង នយោបាយមកនិយាយ
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល
មហាបាតុកម្មនៅទីក្រុងសេអ៊ូល

គណបក្សសង្គ្រោះជាតិ ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម

គណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសកម្ពុជា-វៀតណាម ដោយប្តេជ្ញាថា នឹងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថា ខុសច្បាប់។ ប៉ុន្តែលោក ហ៊ុន សែន ថាការឯកភាពលើការបោះបង្គោលព្រំដែននេះ គឺរឹតចំណងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរកន្លះប្រទេស ចាត់ទុកការចុះកិច្ចព្រមព្រៀងគ្នារឿងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលបានបោះរួចចំនួន ៨៤%នោះថា ជាការចុះហត្ថលេខាកាត់ទឹកដីខ្មែរឲ្យវៀតណាមដោយស្របច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៥ ខែតុលា ចេញភ្លាមៗ ក្រោយលោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក មូលមាត់គ្នារឿងព្រំដែននេះ គណបក្សសង្គ្រោះជាតិប្រកាសជាឱឡារិក មិនទទួលស្គាល់ និងមិនអាចទទួលយកបានជាដាច់ខាត នូវការព្រមព្រៀងគ្នា លើបញ្ហាបោះបង្គោលព្រំដែន ដែលធ្វើតាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ដែលគណបក្សនេះចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់នោះ។

ការណ៍ដែលគណបក្សសង្គ្រោះជាតិ ប្រឆាំងដាច់ខាតទៅនឹងការព្រមព្រៀងគ្នា រឿងបោះបង្គោលព្រំដែន ដែលយកសន្ធិសញ្ញាមានបញ្ហាមកធ្វើជាគោលនោះ គឺដោយសារសន្ធិសញ្ញាឆ្នាំ១៩៨៥ នោះ ត្រូវបានធ្វើមោឃភាព (ឬ ប្រកាសលុបចោល) ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ទៅហើយ។

ប្រតិកម្មរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងតបទៅនឹងចំណុចទី៣ និង ៤ នៃសេចក្តីថ្លែងការណ៍រួម ដែលមាន ២៣ចំណុចរវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែតុលា។ ក្នុងចំណុចទាំងពីរនេះ ខាងលោក ហ៊ុន សែន និងភាគីវៀតណាម យល់ព្រមចុះហត្ថលេខាលើឯកសារច្បាប់ចំនួន២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការព្រមព្រៀងរឿងព្រំដែននេះ និងទទួលស្គាល់ពីវឌ្ឍនភាពនៃខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន ប្រមាណ ៨៤%។

ការចុះកិច្ចព្រមពៀងទទួលស្គាល់បញ្ហាព្រំដែន ដែលកំពុងចម្រូងចម្រាសនេះ ត្រូវបានប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ជំទាស់ដែរ ដោយលើកឡើងថា ការព្រមព្រៀងគ្នាក្នុងស្ថានភាពបែបនេះ គឺជាគ្រោះថ្នាក់បំផុត។ លោកថាមេដឹកនាំ និងអ្នកដែលចូលរួមចុះកិច្ចព្រមព្រៀង ដែលធ្វើឲ្យបាត់ទឹកដីរបស់ខ្លួនបែបនេះ គឺចៀសមិនផុតពីរងការរិះគន់ថា ជាអ្នកមិនស្មោះត្រង់នឹងជាតិ៖ «ជាមេដឹកនាំក្បត់ជាតិ គេថាអ‍៊‍ីចឹងមិនខុសទេ ដោយសារតែគាត់ខំការពារវៀតណាម ការពារបរទេសពេក ភ្លេចគិតអំពីថា តើកូនចៅគាត់ទៅថ្ងៃក្រោយ ប្រជាពលរដ្ឋថ្ងៃក្រោយទៅ ប្រសិនបើក្លាយជាជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួនឯង តើមានការឈឺចាប់ប៉ុនណា?»។

លោក ម៉ែន ណាត ស្នើឲ្យភាគីកម្ពុជា គួររកយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ជាជាងសម្រេចតែភាគីវិវាទ ដោយគ្មានអាជ្ញាកណ្តាលឯករាជ្យ។ លោកគ្មានសង្ឃឹមថា របបសព្វថ្ងៃ ខ្វល់រឿងនេះឡើយ គឺមានតែប្រជាពលរដ្ឋខ្មែរ ដែលឈឺឆ្អាលរឿងនេះ បន្តតស៊ូមតិឲ្យខ្លាំងក្លាតទៅទៀតតែប៉ុណ្ណោះ។

ជុំវិញរឿងនេះ ពីខាងមន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយទេ។

ប៉ុន្តែ លោក ហ៊ុន សែន សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ក្រោយចុះហត្ថលេខារួចថា កិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែននេះ គឺជាផ្នែកមួយនៃការប្រែក្លាយខ្សែព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអវិវឌ្ឍ។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពដែរថា នឹងបញ្ចប់ការបោះបង្គោលព្រំដែន ដែលនៅសេសសល់ជិត ១៦% ទៀតនេះ ឲ្យបានចប់សព្វគ្រប់ នាពេលឆាប់ៗ ខាងមុខ។

គណបក្សសង្គ្រោះជាតិ នឹងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថា ខុសច្បាប់ និងការបោះបង្គោលព្រំដែនកន្លងមកជាមួយប្រទេសវៀតណាម។

បញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាមនេះ គឺជារឿងដ៏រសើប និងចម្រូងចម្រាសមួយ។ របបលោក ហ៊ុន សែន តែងតែបង្ក្រាបអ្នកទាំងឡាយណា ដែលហ៊ានរិះគន់ ឬប្រឆាំងរបបនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើន ដែលឈឺឆ្អាលរឿងព្រំដែននេះ ត្រូវជាប់គុក ឬរងការចោទប្រកាន់តាមផ្លូវតុលាការ ពីអាជ្ញាធររបបលោក ហ៊ុន សែន។

លោក ហ៊ុន សែន ដែលតែងតែអួត ថាលោកគោរព និងដង្ហែតាមព្រះមហាក្សត្រ និងប្តូរផ្តាច់ការពាររបបរាជានិយមយ៉ាងណាក៏ដោយ លោកថែមទាំងហ៊ានគម្រាមរម្លាយរបបរាជានិយមទៅទៀត បើព្រះមហាក្សត្រខ្មែរមិនព្រមតាមគាត់៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះ ហើយខ្ញុំប្រាប់សម្ដេចក្រុមព្រះពេលដែលជួបតាមទូរស័ព្ទ ថាព្រះអង្គបើលើកនេះវាពិបាកស៊ីញ៉េ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្តង ឬហោចណាស់ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៅមាត្រាណាមួយ តែកាលណាដាក់ទៅ ក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវចុះហត្ថលេខា ឬឡាយព្រះហត្ថលេខា ឬចុះហត្ថលេខាក្នុងរង្វង់ប៉ុន្មានថ្ងៃ។ បើមិនចុះហត្ថលេខា ឬឡាយព្រះហត្ថលេខាទេ គឺនឹងចូលជាធរមាន»។

លោក ហ៊ុន សែន មិនដែលរងការស៊ើបអង្កេត ឬ ចាត់ការពីសំណាក់អាជ្ញាធរ និង តុលាការនៃរបបក្រុងភ្នំពេញ ជុំវិញសារធ្ងន់ៗ លើអង្គព្រះមហាក្សត្រនេះទេ។ ប៉ុន្តែ អ្នកដទៃដែលហ៊ាននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ កុំថា ដល់ព្រមានរម្លាយរបបរាជានិយម សូម្បីតែការរិះគន់ព្រះមហាក្សត្របច្ចុប្បន្ន ត្រឹមថាព្រះអង្គមិនសូវមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហានយោបាយខ្មែរ ដូចព្រះបិតាព្រះអង្គ ដែលសោយទីវង្គតទៅហើយនោះក្តី ក៏រងការធ្វើទុក្ខបុកម្នេញ ដូចជាចាប់ដាក់ពន្ធនាគារ ឬចោទប្រកាន់តាមផ្លូវតុលាការជាច្រើនករណី ដោយចោទថា ប្រមាថអង្គព្រះមហាក្សត្រ។

ជុំវិញរឿងព្រំដែននេះដែរ រដ្ឋធម្មនុញ្ញមាត្រា ៨ ចែងអំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ដែលទ្រង់ជាអ្នកធានាបូរណភាពទឹកដី។ អខាងព្រះបរមរាជវាំងបាននៅឡើយទេ ជុំវិញបញ្ហាព្រំដែននេះ។

ទោះជាយ៉ាងនេះក្តី គណបក្សសង្គ្រោះជាតិប្រកាសថា នឹងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែន ដែដែលគណបក្សអះអាងថា ខុសច្បាប់ និងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមកន្លងមក ដើម្បីធានាការពារបូរណភាពទឹកដីកម្ពុជា ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា៕

@ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ

មហាតុកម្មនៅថ្ងៃ អាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្រុងសេអ៊ូល

សូមអំពាវនាវដល់បងប្អូនពលករ ពលការនី សិស្ស និស្សិត និងបងប្អូនស្ត្រីរៀបការស្វាមីកូរ៉េ សូមអញ្ជើញចូលរួមមហាតុកម្មនៅថ្ងៃ អាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្រុងសេអ៊ូល ( 종각역 ជ្រកលេខ៤ ). ហើយគោលបំណងនៃការធ្វើបាតុកម្មមាន:
1. ទាមទារឲ្យប្រទេសហត្ថលេខី ២៣តុលាទីក្រុងប៉ារីស ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
2. បំផុសទឹកចិត្តពលរដ្ឋខ្មែរជុំវិញពិភពលោកឲ្យចូលរួស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
3. ធ្វើការអំពាវនាវដល់រដ្ឋាភិបាលកូរ៉េឲ្យចូលរួមដឹងឮ និង ធ្វើសាក្សីដល់ការធ្វើមាតុភូមនិវត្តន៍ លោកប្រធានស្តីទី សម រង្សុី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះ។
4. បដិសេធការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ដែលធ្វើឡើងដោយរបបក្រុងភ្នំពេញ។
ហើយនៅក្នុងកម្មវិធីមហាបាតុកម្មនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូបផងដែរ ។ ដូច្នេះសូមបងប្អូន ពលករ ពលការនី សិស្ស និស្សិត និងបងប្អូនស្ត្រីរៀបការស្វាមីកូរ៉េទាំងអស់ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង មានកិត្តិយស សូមជំរាបដំណឹងដល់សាធារណៈជនបានជ្រៀបថា មេដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនិងគណបក្សសង្គ្រោះជាតិក្រៅប្រទេសដែលបានសម្រេចចូលរួមក្នុងមហាបាតុកុម្មជាមួយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកូរ៉េខាងត្បូង នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានសមាសភាពដូចតទៅ៖
១ ឯកឧត្តម ម៉ែន សុថាវរិន្ទ សមាជិកគណកម្មការអចិន្ត្រៃគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ។
២ ឯកឧត្តម ឡុង បូតា សមាជិកគណៈកម្មាធិការនាយកនិងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលបាត់ដំបង ។
៣ លោក ជា គឹមលី អនុប្រធានគណបក្សសង្គ្រោះជាតិអាមេរិកនិងកាណាដា និងជាសមាជិកក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
៤ លោក ម៉ែន វណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងជាប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអូសេអានី (អូស្ត្រាលី និងញូវហ្សេឡែន)
៥ លោក ប៉ុន សៅរី អគ្គលេខាធិកាគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
៦ លោក សៅ រ៉ាស៊ី សមាជិកក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងជាអគ្គលេខាធិការសាខាគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអូសេអានី (អូស្ត្រាលីនិងញូវហ្សេឡែន) ។
៧ លោក សុខ សុផាត ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង និងជាសមាជិកក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
៨ លោក លី សុខា ប្រធាសាខាគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា និងជាសមាជិកក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
៩ លោក ស៊ួន ណារិទ្ធ ជាសមាជិកក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេសនិងជាអនុប្រធានសាខាគណបក្សសង្គ្រោះជាតិប្រទេសបារាំង ។
១០ លោក លឹម សេង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង និងជាទីប្រឹក្សាគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
១១ លោក ស៊ុយ សេងហុង ប្រធានឧត្តមក្រុមទីប្រឹក្សាគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
១២ លោក ស្រី ស៊ុយ ចាន់បុប្ផា ជាសមាជិកក្រុមប្រឹក្សាភិបាលគណបក្សសង្គ្រោះជាតិក្រៅប្រទេស ។
១៣ លោក អៀ ចាន់ណា អគ្គលេខាធិការរងសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសទទួលបន្ទុកតំបន់អាសុី
១៤ លោក ហៃ វណ្ណា អគ្គលេខាធិការរងសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសទទួលបន្ទុកតំបន់អាសុី
សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករសូមអគុណ
#ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង

សហភាពអន្តរសភា IPU ដែលមាន ១៧៣ប្រទេស បានស្វាគមន៍លោកប្រធានសម រង្សុី  ឲ្យចូលរួមប្រជុំក្នុងនាមជាតំណាងរាស្រ្តស្របច្បាប់របស់កម្ពុជា


សហភាពអន្តរសភា IPU ដែលមាន ១៧៣ប្រទេស បានស្វាគមន៍លោកប្រធានសម រង្សុី  ឲ្យចូលរួមប្រជុំក្នុងនាមជាតំណាងរាស្រ្តស្របច្បាប់របស់កម្ពុជា និងបានចេញផ្សាយសេចក្ដីសម្រេចកាលពីថ្ងៃទី៦កុម្ភៈ២០១៨ ឡើងវិញ ដោយរក្សាជំហរទទួលស្គាល់តំណាងរាស្រ្ត៥៥រូបស្របច្បាប់និងតម្រូវឲ្យរដ្ឋាភិបាលភ្នំពេញផ្តល់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥០០៧នាក់ នឹងបោះឆ្នោតឡេីងវិញ។ សហភាពអន្តរសភាកត់សម្គាល់ថាកម្ពុជាគ្មានការកែលំអប្រជាធិបតេយ្យ ដឹកនាំជាប្រព័ន្ធរបបឯកបក្សប្រទេសកម្ពុជារំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងស្រុង
 តំណាងរាស្រ្តអុឺរ៉ុបជាច្រើននឹងអមដំណើរលោក សម រង្សុី និងថ្នាក់ដឹកនាំសង្រ្គោះជាតិថ្ងៃ៩វិច្ឆិកាខាងមុខនេះ ដើម្បីស្ថារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្ររស់ឡើងវិញ។

 សូមរំឭកផងដែរថា លោកស្រី ជូឡុង សូមួរ៉ា ជាស្រ្តីខ្មែរទីមួយដែលសហភាពអន្តរសភា IPU  ជ្រើសរើសជាប្រធានគ្រប់គ្រងផ្នែក ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ និងហិរញ្ញវត្ថុសហភាពអន្តរសភាមានប្រទេសជាសមាជិក១៧៣ប្រទេស ហៅកាត់ថា IPU (International parlement union )

លោកស្រី ជួឡុង សូមួរ៉ា ចេះប្រើ៤ភាសារយ៉ាងស្ទាត់ជំនាញ ទាំងសរសេរទាំងនិយាយ ខ្មែរ បារាំង អង់គ្លេស និង អេស្បាញុល លោកស្រីធ្លាប់បានតែងតាំងជាអគ្គនាយលប្រតិបត្តិធានាគារបារាំងដ៍ល្បីមួយប្រចាំប្រទេសជប៉ុន ក្នុងទស្សវតឆ្នាំ៨០ ដែលមានបុគ្គលិកបម្រើការរាប់ពាន់នាក់ក្រោមការគ្រប់គ្រងរបស់លោកស្រី

ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ

លោក​ស្រី រ៉ូណា ស្មីត ប្រាប់​ឲ្យ​កម្ពុជាគោរព​ឆន្ទៈ​ពលរដ្ឋ​ក្នុង​ការ​​បោះ​ឆ្នោត​ឃុំ-​សង្កាត់

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៥កញ្ញាម្សិលមិញ បានបង្ហាញរបាយការណ៍ស្ដីពីកម្ពុជា ទៅកាន់សម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ជាសម័យប្រជុំលើកទី៤២ ដែលកំពុងរៀបចំធ្វើនៅទីក្រុងហ្សឺណែវប្រទេសស្វីស។ ដូចទៅនឹងរបាយការណ៍មុនៗដែរ លោកស្រី ស្មីត បានផ្ដល់អនុសាសន៍មួយចំនួនសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកស្រីអះអាងថា កំពុងតែធ្លាក់ចុះគួរឲ្យបារម្ភ។ អនុសាសន៍មួយក្នុងចំណោមនោះគឺ លោកស្រី រ៉ូណា ស្មីត បានស្នើឲ្យកម្ពុជា គោរពឆន្ទៈពលរដ្ឋក្នុងការបោះឆ្នោតឃុំ-សង្កាត់។

មូលហេតុដែលលោកស្រី រ៉ូណា ស្មីត លើកឡើងពីការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកស្រីយល់ឃើញថា សន្លឹកឆ្នោតនិងសំឡេងនៃពលរដ្ឋ ដែលបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅថ្នាក់ឃុំ-សង្កាត់ ត្រូវបានបដិសេធ។

សូមរំឭកជូនបន្តិចថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដែលកាលណោះមិនទាន់ត្រូវតុលាការកំពូលរំលាយចោល បានទទួលសំឡេងឆ្នោតគាំទ្រច្រើនលំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដោយទទួលបានអាសនៈជាង៥ពាន់។ ប៉ុន្តែក្រោយមក នៅពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ អាសនៈទាំងអស់របស់គណបក្សនេះ ត្រូវបានយកទៅបែងចែកឲ្យគណបក្សដទៃ។ ក្នុងនោះ គណបក្សប្រជាជនគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិស្ទើរតែទាំងស្រុង តាមពីក្រោយដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សតូចៗចំនួន៥ទៀត។

សម្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត, ការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតបក្សប្រឆាំងទៅឲ្យគណបក្សផ្សេងដូច្នេះ គឺប្រៀបបានទៅនឹងការបដិសេធនូវសិទ្ធិរបស់ពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន៤៤ភាគរយ ដែលបានបោះឆ្នោតគាំទ្រឲ្យអតីតគណបក្សសង្គ្រោះជាតិដូច្នោះដែរ។ បើតាមលោកស្រី ស្មីត ការរៀបចំការបោះឆ្នោតឃុំសង្កាត់មួយថ្មី គឺជាឧទាហរណ៍នៃដំណោះស្រាយ ដែលអាចធានានូវការគោរពចំពោះសិទ្ធិនិងឆន្ទៈរបស់ម្ចាស់ឆ្នោតទាំងនោះ។

ជាការកត់សម្គាល់ អនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត យ៉ាងដូច្នេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ចាត់ទុកថា ជាការឈ្លានពាន និងជ្រៀតជ្រែកដល់កិច្ចការកម្ពុជា។ កម្ពុជាដែលជារដ្ឋអធិបតេយ្យពេញលេញមួយ។ សម្រាប់លោក ផៃ ស៊ីផាន, ការលើកឡើងរបស់លោកស្រីស្មីត ក្នុងកិច្ចទាមទារឲ្យមានការបោះឆ្នោតឃុំសង្កាត់នេះ បានបង្ហាញពីនិន្នាការនយោបាយហួសពីកិច្ចទទួលខុសត្រូវនិងកាតព្វកិច្ចរបស់មន្ដ្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ និងថា លោកស្រី រ៉ូណា ស្មីត គួរតែពង្រឹងភាពជាដៃគូជាមួយរដ្ឋាភិបាល ជាជាងដើរតួនាទីជាតុលាការអត្តនោម័ត ឬជា អ្នកនយោបាយគ្រប់គ្រងជោគវាសនារបស់ពលរដ្ឋខ្មែរ។ នេះបើតាមលោក ផៃ ស៊ីផាន៕

ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ

ប្រភព: RFI ខេមរភាសា

ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិនៅកូរ៉េ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ដែលរស់នៅជុំវិញពិភពលោក អញ្ជើញចូលរួម អមដំណើរលោកប្រធានស្ដីទីសមរង្សុី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩

ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិនៅកូរ៉េ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ដែលរស់នៅជុំវិញពិភពលោក អញ្ជើញចូលរួម អមដំណើរលោកប្រធានស្ដីទីសមរង្សុី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៩

#ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ

#CNRP Democracy Movement

រក្សារសិទ្ធិដោយ : ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ

សេចកក្តីថ្លែងការណ៍រួមរបស់ចលនាសង្គ្រោះជាតិនៅសាធារណរដ្ឋកូរ៉េខាងត្បូង

សេចក្តីថ្លែងការណ៍រួមរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង ដែលបានបង្កើតឡើងដោយអង្គសន្និសីទស្ដីពីយុវជននៅប្រទេសកូរ៉េ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានយុវជនបក្សសង្គ្រោះជាតិនៅកូរ៉េ គ្រប់ជំនាន់ទាំងចាស់ទាំងថ្មី ក្នុងនោះមានទាំងពលករ អាជីវករ និស្សិត បញ្ញវន្ត ដែលមានចំនួនសរុប៣៣រូប ជាអ្នកចូលរួមផ្តួចផ្តើម។

#២០១៩_០៥_១២_ធ្វេីនៅប្រទេសកូរ៉េខាងត្បូង

#សូមអរគុណ

@cnrp democracy movement in korea

រៀបរៀងដោយ : ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ